មនុស្សប្រឈមមុខនឹងភាពមិនទៀងទាត់ ហើយមានការយល់ឃើញខុសគ្នា ដូចនេះត្រូវការសេរីភាពដើម្បីធ្វើឲ្យដំណើរជីវិតខ្លួនរលូនទៅមុខ ។ ដូចនេះសេរីភាពក្នុងការជ្រើសរើសការធ្វើសកម្មភាពអ្វីមួយ នាំឲ្យលទ្ធផលស្តែងឡើងផ្សេងគ្នា ។ ផលផ្សេងគ្នានេះ នាំទៅរកសកម្មភាពបែងចែកផលឡើងវិញ ដោយសារមនុស្សតែងតែវាយតម្លៃខុសលើការខំប្រឹងរបស់មនុស្សផ្សេងក្រៅពីខ្លួន ។ ក្នុងន័យនេះ ដែលនាំឲ្យកើតជាអំពើល្អ និងអំពើអាក្រក់ ។ អំពើល្អ ឬអាក្រក់ គ្រាន់តែជាទិដ្ឋភាពពីរនៃការយល់ឃើញរបស់អ្នកប្រព្រឹត្តអំពើ និងអ្នករងអំពើប៉ុណ្ណោះ ។ វាពិបាកនឹងរកខ្នាតមួយដែលត្រឹមត្រូវ ដើម្បីវាស់វែងឲ្យបានប្រាកដណាស់ ។ អំពើល្អរបស់អ្នកភាគច្រើន ជាអំពើអាក្រក់នៃអ្នកភាគតិច ។ ដូចគ្នាដែរ អំពើល្អរបស់អ្នកភាគតិច ជាអំពើល្អរបស់អ្នកភាគច្រើន ។ បើសិនជាអ្នកទីបី កំណត់អំពើល្អ ឬអាក្រក់ ដោយភាពភាគល្អខ្លះនៃអំពើអាក្រក់ និងភាគល្អខ្លះនៃអំពើល្អ គេអាចបានអំពើល្អ និងអាក្រក់មួយបែបផ្សេងទៀត ។ ដូចនេះបន្ទាត់កាត់សេចក្ដីនៃអំពើល្អ និងអំពើអាក្រក់ មិននៅស្ថិតថេរទេ វាអាស្រ័យទៅលើ លក្ខខណ្ឌស្មុគ្រស្មាញជាច្រើន ។
បើសិន ជីវិតជាល្ខោន(ល្បែង) ដែលមនុស្សម្នាក់ៗប្រកាន់តួនាទីមួយ ៗ រៀងខ្លួន ។ ដូចនេះ មនុស្សទាំងនោះត្រូវមានសេរីភាពក្នុងការជ្រើសរើសតួអង្គ ហើយសម្ដែងតាមសមត្ថភាព ដោយធានាផលដែលទទួលបានសមតាមកម្លាំង និងតាមការខំប្រឹងប្រែង ។ តើអ្វីដែលជាអ្នកធានាពីការទទួលផលសមស្រប គឺ ក្រឹត្យក្រមល្បែង ឬ ច្បាប់ ។ សីលធម៌ និងគុណធម៌ជាគោលការណ៍មួយ ដែលជាសម្ពាធផ្លូវសតិអារម្មណ៍ឲ្យគ្រប់តួអង្គសង្គមទាំងអស់ គោរពក្រឹត្យក្រមល្បែង ដែលទទួលស្គាល់ជាសាធារណៈ ។ ប៉ុន្តែនៅពេលសង្គមមួយ ចាប់ផ្តើមបណ្ដុះគំនិតសីលធម៌ អំពើអសីលធម៌ចាប់ផ្ដើមកើតឡើង ដោយសារចរិតចង់បានសេរីភាពរបស់មនុស្ស ច្បាប់ត្រូវតែវិវឌ្ឍកាន់តែស្មុគ្រស្មាញឡើង ដើម្បីបំបាត់អំពើអសីលធម៌ ឲ្យមានប្រសិទ្ធភាព ។ បើច្បាប់រឹងត្អឹងពេក ពេលនោះហាក់ដូចជាដើរតួនាទីជាអ្នកឃាឃាំងសេរីភាព ដែលជាការប្រឈមមុខ ជំរុញឲ្យអំពើអសីលធម៌កើតមានជាប្រចាំ ។ ដូចនេះ សង្គមមនុស្សមិនអាចគ្មានអំពើអសីលធម៌ឡើយ អត្រាជាសារជាតិមួយ តែងតែមានអត្ថិភាពនៅក្នុងសង្គមនោះ ។ អត្រានោះខ្ពស់ ឬទាបអាស្រ័យទៅលើកត្ដាជាច្រើន ឆ្វាក់គ្នាបង្កើតជាផល ដែលយើងអាចសង្កេតឃើញ ។
ដូចនេះការគ្រប់គ្រង អំពើអាក្រក់ ជាការតស៊ូមួយ ដូចការកូរសមុទ្រទឹកដោះអញ្ចឹង យើងទាំងអស់គ្នាត្រូវមានជំនឿថាព្រះអាទិទេព តែងតែឈរខាងយើងជានិច្ច ហើយធានាថាទឹកអម្រឹតប្រាកដជាផ្ដល់ផលចំពោះអ្នកដែលប្រព្រឹត្តល្អ ។ យើងមិនត្រូវឆ្ងល់ថា ក្នុងដំណើរកូរសមុទ្រទឹកដោះថា ហើយអ្វីអ្នកប្រព្រឹត្តអំពើអាក្រក់ទទួលបានផលខ្លះនោះទេ ពីព្រោះអ្នកប្រព្រឹត្តអាក្រក់ក៏បញ្ចេញកម្លាំងកាយ កម្លាំងចិត្ត ដែរ ។
Saturday, May 30, 2009
Wednesday, April 8, 2009
ផលិតកម្មស្រូវឆ្នាំ ២០០៨ បង្កើតប្រវិត្តសាស្រ្តមួយទៀត
ផលិតកម្មស្រូវនៅឆ្នាំ ២០០៨ សម្រេចបាន ជាង ៧ លានតោន ដែលបានផលិតលើផ្ទៃដី ២,៧ លានហិចតា ក្នុងនោះ ២,២៥ លានហិចតា ដាំដុះស្រូវវស្សា ។ ទិន្នផលស្រូវវស្សាសម្រេចបាន ២,៥៤ តោនក្នុងមួយហិចតា និង ស្រូវប្រាំសម្រេចបាន ៤,០៤ តោនក្នុងមួយហិចតា ។ ដូចនេះទិន្នផលសរុបមានប្រហែលជា ២,៧ តោនក្នុងមួយហិចតា ដែលចំណុចខ្ពស់បំផុតមួយទៀត ចាប់តាំងពីឆ្នាំ ២០០៥ ដែលទិន្នផលស្រូវកើនដល់កម្រិត ២,៥ តោនក្នុងមួយហិចតា ។ ទិន្នផលស្រូវមុខឆ្នាំ ២០០៥ ធ្លាប់ឡើងហួសកម្រិត ២តោន/ហិចតា បន្តិចបន្តួចប៉ុណ្ណោះ អាស្រ័យតាមកត្តាអាកាសធាតុ ។
បើពិនិត្យទិន្នផលស្រូវពីឆ្នាំ ២០០៥ ដល់ ២០០៨ យើងឃើញថាបានកើនឡើងជាប្រចាំ ខុសពីបណ្តាឆ្នាំមុនៗ ដែលប្រែប្រួលមិនទៀតទាត់ ។ កំណើនបែបនេះ ជាសញ្ញាថាកសិករនៅកម្ពុជាក្លាយជាម្ចាស់លើធម្មជាតិ បើទោះជាធម្មជាតិមិនអំណោយផលក្នុងឆ្នាំខ្លះក៏ដោយ ។ កំណើនជាប់គ្នាបែបនេះ មិនមែនជាកំណើនធម្មតាដែលវិស័យកសិម្មរបស់យើងធ្លាប់បានអនុវត្តនោះទេ ។
តែទោះបីជាយ៉ាងណា ការវិនិយោគច្រើនថែមទៀតតម្រូវឲ្យមាន ។ ឧទាហរណ៍ផ្ទៃដីដាំដុះរបស់យើង ទើបតែស្មើនឹងផ្ទៃដីដាំដុះមុនពេលសង្គ្រាម ដូចនេះបង្ហាញថាកំណើនផលស្រូវ បានមកពីការវិនិយោគច្រើនលើវិស័យកសិកម្ម ដូចជា ជី គ្រឿងយន្ត ពូជ បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ ជាដើម ។ វិនិយោគក្នុងវិស័យនេះ នឹងអាចធ្វើឲ្យកម្ពុជាក្លាយជាប្រទេសជង្រុកស្រូវរបស់ពិភពលោក ។ ខ្មែរយើង នៅពេលដែលនិយាយពីស្រូវ មានន័យថាសាមគ្គីគ្នា ដើម្បីអភិវឌ្ឍន៍ ។

Monday, March 23, 2009
ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភាពលោក អាចធ្វើឲ្យមានអស្ថេរភាពនយោបាយឬទេ?
មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា មានភាពផុយស្រួលជាពន់ពេក ដោយអាស្រ័យស្ទើរទាំងស្រុងលើសេដ្ឋកិច្ចក្រៅប្រទេស ។ ការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ សូម្បីតែសំណង់ សុទ្ធតែអាស្រ័យលើកត្តាសេដ្ឋកិច្ចក្រៅប្រទេស ។ ក្នុងនោះវិស័យទាំងពីរផ្ដល់ការងារ ជាច្រើនម៉ឺននាក់ដល់កម្លាំងពលកម្មកម្ពុជា ។ ការសន្និដ្ឋានរបស់ ក្រុមអ្នកផ្តល់យោបល់អង់គ្លេស ដោយចាត់ទុកថាប្រទេសកម្ពុជាអាចហានិភ័យនយោបាយខ្លាំងបំផុត ក្នុងបរិយាកាសនៃវិបត្តិសេដ្ឋកិច្ច ត្រឹមត្រូវតែក្នុងន័យថា ការធ្លាក់ចុះនៃវិស័យទាំងពីរយ៉ាងគំហុគ ធ្វើឲ្យកម្មករបាត់បង់ការងារ ហើយខណៈដែលកម្ពុជាគ្មានប្រព័ន្ធសុវត្ថិភាព ប្រទេសនេះនឹងរងនូវសម្ពាធមួយយ៉ាងធ្ងន់ធ្ងរ ។ ការវាយតម្លៃនេះ ត្រឹមត្រូវតាមស្ថានភាពអង់គ្លេស ដែលភាពអត់ការងារធ្វើនឹងរុញច្រានរហូតដល់មានវិបតិ្តសង្គម និងវិបត្តិនយោបាយ ពីព្រោះថាប្រជាជនអង់គ្លេសបើអត់ការងារធ្វើមិនដឹងទៅជាធ្វើអ្វីទេ ពីព្រោះដីកសិកម្មសឹងតែទាំងអស់កាន់កាប់ដោយប្រជាជនមួយក្ដាប់តូចប៉ុណ្ណោះ ។ ហើយប្រហែលជាកើតចំពោះជាតិអង់គ្លេសដែរ ។
ហេតុផលដែលថាសេដ្ឋកិច្ចកម្ពុជាមានសុខភាពល្អនៅឡើយគឺថា (១) វិស័យកាត់ដេរធ្លាក់ចុះ ប៉ុន្តែមិនទាន់ដួលរលំទេ ដូចគ្នាដែរចំពោះវិស័យទេសចរណ៍ ។ ការមកដល់នៃភ្ញៀវទេសចរណ៍កូរ៉េបានធ្លាក់ចុះ ប៉ុន្តែជំនួសដោយការកើនឡើងទេសចរណ៍ពីវៀតណាម ។ ដូចនេះ ការបាត់បង់ការងារមានទំហំតូចនៅឡើយនឹងបង្ករឲ្យមានអស្ថេរភាពនយោបាយ ។ (២) អ្នកមកធ្វើការនៅវិស័យទាំងនោះមានមូលដ្ឋានកសិកម្មច្បាស់លាស់ មានន័យថាពួកគេភាគច្រើនមិនបោះបង់ស្រែចំការឡើយ ដែលនេះជាប្រព័ន្ធសុវត្ថិភាពមិនផ្លូវការ កសិករមានដីកសិកម្មតូចៗសម្រាប់ផ្គត់ផ្គង់គ្រួសារ ។ ហើយចំណូលពីការងាររោងចក្រ ឬវិស័យទេសចរណ៍ ជាចំណូលបន្ថែម ។ សំខាន់បំផុតពួកគេមានបាយហូបឆ្អែត សម្រាប់រង់ចាំឱកាសល្អត្រលប់មកវិញ ។ ស្ថិតក្នុងស្ថានភាពបែបនេះ មានបាយហូបឆ្អែតសំណាងរួចទៅហើយ ។ (៣) សម្រាប់មនុស្សចាស់មួយចំនួនអស្ថិរភាពនយោបាយ ផលវិបាក ភាពកំសត់វេទនា ស្ថិតជាបទពិសោធន៍ដ៏សែនជូរចត់ មិនអាចបំភ្លេចបាន ដូចនេះឆន្ទៈបង្ករអស្ថិរភាពមានតិចតួច ស្ដួចស្ដើងណាស់ ។ (៤) ស្ថានភាពនយោបាយក្នុងពេលនេះប្រមូលផ្ដុំលើបុគ្គលម្នាក់ កម្លាំងបក្សប្រឆាំងខ្សោយណាស់ ហើយមិនមានសិល្បៈទាក់ទាញគ្រប់គ្រាន់ទេ ដើម្បីអាចបង្ករបញ្ហាទេ ។ ដូចនេះ ការទទួលខុសត្រូវនៃស្ថិរភាពស្ថិតតែលើបុគ្គលម្នាក់ ដែលដាក់ការទទួលខុសត្រូវទាំងស្រុងលើបុគ្គលនោះ ដូចនេះបង្កើតជាការខំប្រឹងកាន់តែខ្លាំងដើម្បីធានាស្ថិរភាព ។
ក្នុងពេលមានវិបត្ដិ សំខាន់បំផុតគឺបាយហូប រក្សាជីវិតដើម្បីក្តាប់ឱកាស ។ ក្នុងពេលមានវិបត្តិគេគ្រាន់តែអាចកំណត់សញ្ញាណឱកាស ប្រមូលយក ចាប់ឲ្យជាប់ ដូចនេះគេអាចមានបានពេលមេឃស្រឡះតែប៉ុណ្ណោះ ។

Sunday, January 25, 2009
ការដកហូត តើក្នុងទិសដៅកែទម្រង់មែនទេ?
នៅក្នុងយុទ្ធសាស្រ្តចតុកោណ ស្នូលកណ្តាលនៃក្របខ័ណ្ឌអភិវឌ្ឍន៍នេះគឺ "អភិបាលកិច្ចល្អ" ក្នុងនៅកំណែទម្រង់យោធា ជាកាតព្វកិច្ចមួយដែលចាំបាច់ត្រូវធ្វើ ។ កាលពីជំហានទីមួយកំណែទម្រង់ផ្នែកនេះត្រូវបានកកស្ទះ ដែលធនាគាពិភពលោកជាអ្នកនាំមុខក្នុងផ្នែកនេះ ។ ចំនុចសំខាន់នៃកំណែទម្រង់គឺ (១) លុបឈ្មោះទាហានខ្មោចចេញពីបញ្ចី និង (២) រំសាយទាហានដើម្បីបន្ធូរសម្ពាធថវិការក្នុងវិស័យយោធា ។ គួរឲ្យស្តាយការងារនេះមិនអាចសម្រចបាន ។ ការធ្វើបែបនេះមានសារៈសំខាន់ណាស់ មិនត្រឹមតែអាចបន្ធូរចំណាយថវិការទេ ប៉ុន្តែឈានទៅរកការគ្រប់គ្រងទ័ពប្រកបដោយប្រសិទ្ធភាពផងដែរ ។ ប្រទេសមួយមិនអាចប្រើប្រាស់បញ្ជីទ័ពខ្មោចបានទេ (ប្រហែលមានតែ អ្នកតាឃ្លាំងមឿងទេ ដែលអាចប្រើបាន) ។ ទាហានច្រើនពេក ធ្វើឲ្យការហ្វឹកហ្វាត់មិនចានដិតដល់ ឫចំណាយក្នុងទាហានម្នាក់ទាបពេក ជាលទ្ធផលទាហានមានជីវភាពអន់ថយ មានសមត្ថភាពប្រយុទ្ធអន់ និងមិនផ្តោតលើការប្រយុទ្ធ ។ ក្នុងន័យនេះវិស័យយោធា ចាំបាច់ត្រូវកែទម្រង់ ស្របតាមសៀវភៅ"ស" របស់ក្រសួងការពារជាតិ ។
ក្នុងខណៈដែលកម្ពុជាអាចមានធនធានមួយចំនួនខ្លួនឯងសម្រាប់ការអភិវឌ្ឍន៍ ទាហានគឺចាំបាច់ណាស់ដើម្បីការពារផលប្រយោជន៍ទាំងនោះ ។ បើទាហានយើងខ្លាំងគ្រប់គ្រាន់ ថែមិនហ៊ានមើលងាយយើង ហើយបង្កើតបញ្ហាគ្រប់យ៉ាងទេ បង្កជាជម្លោះ បង្កើតឲ្យការខាតបង់ឡើយ ។ យើងមិនខ្វល់ថាថៃខាតប៉ុណ្ណាទេ ប៉ុន្តែវាបណ្តាលឲ្យយើងខាតបង់ ។ ពេលខ្លះសូម្បីតែការនេសាទ ក៏យើងចាប់ប្រៀបគេយ៉ាងខ្លាំង ប្រជានេសាទសមុទ្រយើងជារឿយៗត្រូវគេធ្វើបាប ជួនខ្លះត្រូវបានសម្លាប់ពីទាហានល្បាតប្រទេសជិតខាង ។ គេមើលងាយសមត្ថភាពរបស់យើងទើបគេធ្វើបែបនេះ ។ ដូចនេះទិសដៅក្នុងការងារកំណែទម្រង់យោធា គឺធ្វើទំនើបកម្មកងទ័ព មានទាំងចំណេះដឹង បរិក្ខារ និងការលើកទឹកចិត្ត ។
បើសិនជាការដកហូតមេទាហាន ជាជំហាននៃកំណែទម្រង់កងទ័ព នោះជាដំណឹងល្អ ព្រោះយើងរំពឹងថាកំណែទម្រង់នេះនឹងបោះជំហានទៅមុខបន្តទៀត ។ គួរឲ្យអបអរសាទរដែល ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណជំហានពីរនេះ យើងមានអ្នកដឹកនាំថ្មីទាំងប៉ូលីស និងទាំងទាហាន ដែលសង្ឃឹមថាមេដឹកនាំទាំងពីររើសយកគំនិតថ្មី និងផ្តោតលើការងារកែទម្រង់ ។

Thursday, January 1, 2009
អ្វីៗជាទំហៀប
ចលនា គុណភាព ខ្លាំង ខ្សោយ ខ្មៅ សរ កើតដោយសារទំហៀប ។ យើងមិនអាចយល់បាននូវអ្វីទាំងអស់ ប្រសិនបើយើងមិនបានប្រៀបធៀប ហើយយើងក៏មិនច្បាស់លាស់ពីចំណេះដឹងរបស់យើងផងដែរ ។ គ្រប់យ៉ាងជាការប្រៀបធៀប ហេតុអ្វី? ពីព្រោះយើងរស់នៅលើផែនដីដែលវិលឥតឈប់ តែវិលហើយត្រូវត្រឡប់មកកន្លែងដើមវិញ ។ តាមពិតក្នុងទ្រឹស្ដី តៅ ផ្ដល់នូវការយល់ឃើញបែបនេះជាយូរមកហើយ ។ នេះជាច្បាប់ធម្មជាតិ ដោយសារតែយើងរស់នៅក្នុងពិភពរូបវន្តដែលមានទំនាញផែនដី ខួរក្បាលយើងរងនូវទំនាញការគិតដូចគ្នា ។ តើការគិតឃើញរបស់យើងស្ថិតនៅក្រៅក្របខណ្ឌចក្រវាលឬទេ? ព្រោះតាមការសង្កេត គំនិតរបស់មនុស្សគ្មានអ្វីដែលនៅក្រៅពីធម្មជាតិឡើយ ។ ភាពវៃឆ្លាតរបស់ខ្លួនគ្រាន់តែជាការត្រាប់តាមធម្មជាតិ និងជ្រើសរើសយកអ្វីដែលមានផលប្រយោជន៍សម្រាប់ខ្លួនប៉ុណ្ណោះ ។
អាញស្តាញ និង គាត់ ឈន់ ផ្តល់តម្លៃដូចគ្នាលើអារម្មណ៍ពុទ្ធិ
ពាក្យអារម្មណ៍ពុទ្ធិជាពាក្យប្រើដោយ គាត ឈន់ ក្នុងឱកាសដែល លោកទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសពី សាកលវិទ្យាល័យកម្ពុជា ។ លោកផ្ដល់តម្លៃយើងធំធេង ដោយផ្ដោតលើបទពិសោធន៍របស់លោកពីកុមារភាព ក្នុងការយល់ដឹងពីធម្មជាតិជុំវិញ តាមរយៈការជួយកិច្ចការផ្ទះ ។ អារម្មណ៍ពុទ្ធិដែលបានបង្កើតឡើងតាមការភពប្រសព្វនៃវិញ្ញាណទាំងប្រាំ ពេលសង្កេតធម្មជាតិ ក្លាយជាចំណេះដឹងដែលដក់ជាប់ក្នុងអារម្មណ៍ ហើយសម្ដែងមហិរិទ្ធិឡើងនៅពេលដែលលោកត្រូវការវា ។ សម្រាប់ គាត់ ឈន់ នៅពេលដែលចង់ឲ្យអារម្មណ៍ពុទ្ធិកាន់តែខ្លាំង គ្រប់ជ្រុងជ្រោយ គឺលោកគ្រាន់តែបន្ថែមការពិចារណាតែប៉ុណ្ណោះ ។
អាញស្តាញផ្តល់តម្លៃដូចគ្នាដែរ ចំពោះអារម្មណ៍ពុទ្ធិនេះ ហើយគាត់គិតថា អារម្មណ៍ពុទ្ធិ មានទំហំធំធេងខ្លាំងជាងវិចារណពុទ្ធិ ។ ឬអាចនិយាយថាវិចារណពុទ្ធិគ្រាន់តែជាអនុសំនុំនៃអារម្មណ៍ពុទ្ធិ ។ អាញស្តាញប្រើអារម្មណ៍ពុទ្ធិដើម្បីសរសេរសមីការដ៏ល្បីល្បាញមួយ ដែលវិចារណពុទ្ធិប្រើពេលរាប់សិបឆ្នាំដើម្បីបញ្ជាក់ថា វាជាការពិត ។

ក្មេងប្រើការពិចារណា ចាស់ប្រើពិសោធន៍
ខ្ញីកាន់តែចាស់កាន់តែហឹរ? ក្នុងការងារក្មេងគ្មានបទពិសោធន៍ដូចនេះប្រើការពិចារណាជាធំ ដូចនេះការងារធ្វើមិនបានលឿន ឬមិនទាន់ពេលឡើយ ។ ចំណែកចាស់វិញប្រើបទពិសោធន៍ដូចនេះការងារគឺលឿនតែម្ដង ហើយដឹងរាក់ជ្រៅប្រសើរជាងក្មេង ។ បទពិសោធន៍មិនខុសពីសភាវគតិទេ ដាស់ភ្លែតប្រើបានភ្លាម សម្រេចផលមួយរំពេច ។ តែបទពិសោធន៍នៅពេលគរកាន់តែខ្លាំងពិបាកក្នុងការផ្លាស់ប្ដូរណាស់ ដូចនេះនៅពេលដែលបរិការណ៍ប្រែប្រួល បទពិសោធន៍នឹងត្រូវដួល ។ មានន័យថាខ្ញីកាន់តែចាស់កាន់តែខ្ញី ។ បើសិនជា ចាស់អាចប្រើបទពិសោធន៍ផ្សំនឹងវិចារណញ្ញាណ ទើបកាន់តែហឹរ ប៉ុន្តែវិចារណញ្ញាណប្រទាញនឹងបទពិសោធន៍ ដែលពិបាកនឹងអាចសម្រេចបាន ។
Sunday, December 28, 2008
Thursday, December 4, 2008
ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) កើនដល់ ៩៥០ លានដុល្លារ ៖ មានន័យដូចម្ដេចសម្រាប់កម្ពុជា?
ជារៀងរាល់ឆ្នាំ ប្រទេសផ្ដល់ជំនួយប្រកាសពីការសន្យាផ្ដល់ជំនួយដល់ប្រទេសកម្ពុជា នេះជាលើកទីពីរដែលប្រទេសកម្ពុជារៀបចំវេទិកានេះដោយខ្លួនឯង ហៅថាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា ។ ការសរុបជំនួយអភិវឌ្ឍន៍ផ្លូវការឈានដល់កម្រិតដល់ខ្ពស់មួយទៀតគឺ ជាង ៩៥០ លានដុល្លារសម្រាប់ឆ្នាំ ២០០៩ ។ តើជំនួយនេះមានអត្ថន័យដូចម្ដេចសម្រាប់ប្រជាជនកម្ពុជា? ហើយហេតុអ្វីបានជាបរទេសឲ្យលុយដល់ប្រទេសកម្ពុជាកាន់តែច្រើនសម្រាប់អភិវឌ្ឍន៍?
សម្រាប់ប្រជាជនធម្មតា ខំធ្វើការងារបន្តទៀត តាមកម្រិតធនធាន និងបញ្ញារបស់ខ្លួន ពីព្រោះថាលុយនេះជិត ៩០ ភាគរយវិលត្រឡប់ទៅប្រទេសម្ចាស់ជំនួយវិញ ។ បើសិនលុយភាគច្រើនប្រើសម្រាប់កសាងប្រជាធិបតេយ្យ យើងនឹងឃើញមានមនុស្សស្រែកកាន់តែច្រើនឡើង ។ បើសិនជាលុយយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ នោះយើងនឹងមានផ្លូវធ្វើដំណើរកាន់តែស្រួល ។ តែជីវិតជីវភាពនឹងកាន់តែលំបាក ក្នុងន័យថាយើងនឹងត្រូវធ្វើការកាន់តែលំបាកដើម្បីបានអាហារបំពេញក្រពះ ។
ម្ចាស់ជំនួយផ្តល់លុយកាន់តែច្រើនមានមូលហេតុពីរ (១) ការអភិវឌ្ឍន៍នៅកម្ពុជាទទួលបានផលខ្លះ ប្រសើរជាងប្រទេសដ៏ទៃនៅអាហ្រិច និង (២) បញ្ហាវិបត្តិសេដ្ឋកិច្ចដែលបង្ខំឲ្យមានការចាយវាយកាន់តែច្រើនដើម្បីបង្កើតតម្រូវការនៅក្រៅប្រទេស ។

ជាតិមុន និង ជាតិក្រោយ(មុខ)?
ជាតិមុន ជាតិមុខ ជាតិក្រោយ និងគ្រប់ជាតិណាៗ ខ្ញុំសូមឲ្យខ្ញុំស្អាត ឆ្លាត និងមាន !
តាមពិតពិបាកណាស់នឹងនិយាយពីជាតិ ពីព្រោះគ្មាន"ជាតិ"ទេ ។ អ្វីដែលជាក់ច្បាស់គឺថា រូបរាងផ្លាស់ប្ដូរទាំងស្រុង នេះមានន័យថាគ្មានជាតិ ។ កាលណារូបប្រែប្រួល ព្រលឹងដែលស្ថិតនៅ ក៏ត្រូវប្រែប្រួលដែរ ឬការពិចារណាត្រូវប្រែប្រួលដូចគ្នា ។ ភាពមានបាន ឆ្លាត ចេះដឹង កំណត់ដោយការប្រែប្រួលនៃរូបកាយ ។ "រូបល្អ មានសម្រាប់តែអ្នកពូកែទេ" ដូចនេះបើសិនជាអ្នកល្ងង់ កុំរំពឹងថានឹងបានរូបស្អាតឲ្យសោះ ។ មិនខ្វះទេអ្នកដែលពីតូចអាក្រក់ដល់ពេលធំឡើងស្អាត នេះដោយសារការថែរក្សានិងការយកចិត្តទុកដាក់ថែរូបរាងកាយ ការកែសម្ផស្សបន្តិចបន្តួចដើម្បីឲ្យកាន់តែស្អាតជាដើម ។ ដូចនេះ មានន័យថារូបមិនសំខាន់ទេ ប៉ុន្តែការមិនដេកចាំ បន់ស្រន់ហើយខិតខំ ទើបផ្ដល់ផលត្រឡប់មកវិញ ។
ជាតិមុន(ប្រវត្តិសាស្ត្រ មើលសកម្មភាពដូនតា) ប្រើដើម្បីឆ្លុះពីសកម្មភាពបច្ចុប្បន្ន ហើយជាតិមុខ(ក្រោយ) ប្រើសម្រាប់ពិចារណាពីផលប៉ះពាល់ក្នុងពេលអនាគត (កូនចៅជំនាន់ក្រោយ) ។ បើសកម្មភាពដូនតាយើងបានធ្វើល្អក្នុងអតីត យើងនឹងទទួលបានផលល្អក្នុងពេលបច្ចុប្បន្ន បើយើងធ្វើល្អក្នុងពេលបច្ចុប្បន្ន កូនចៅយើងនឹងទទួលបានផលល្អក្នុងពេលអនាគត ។ ដូចនេះ ជាតិមុន ជាតិមុខមានពិតប្រាកដមែន ក្នុងន័យយើងយល់ថា គ្រប់ការសម្រេចចិត្តរបស់យើងទាំងអស់ត្រូវគិតពីប្រវត្តិ ហើយនិងផលប៉ះពាល់វាទៅថ្ងៃអនាគត ។
សង្គមមួយមិនអាចប្រើ ទ្រឹស្ដីជាតិ នេះដើម្បីពង្រឹងសីលធម៌សង្គមបានទេ ។ ក្នុងសម័យបច្ចុប្បន្ន ដូចពុទ្ធព្យាករណ៍បានទាយថា សង្គមបានប្រែធាតុលែងជឿលើកម្មផលទៀតទេ អ្វីៗប្រែផ្លាស់ស្ទើរទាំងស្រុង ។ ដូចនេះ ទ្រឹស្ដីជាតិនេះ ប្រើលែងបានដើម្បីបង្ខំឲ្យមនុស្សគោរពសីលធម៌សង្គមបានឡើយ ។ ក្នុងន័យនេះ យើងត្រូវពង្រឹងការអនុវត្តច្បាប់បង្កើតស្ថាប័នមច្ចុរាជ និងឋានសួគ៌ ក្នុងបច្ចុប្បន្នជាតិ ដោយមិនរំកិលឲ្យស្ថាប័នទាំងនោះស្ថិតនៅជាតិណាមុខ និងមុន ហើយព្រងើយកន្តើយចំពោះស្ថាប័នដែលមានក្នុងពេលបច្ចុប្បន្ន ។ ធ្វើដូចនេះទើបយើងអាចពង្រឹងសីលធម៌សង្គមបាន ។

ដឹង ចេះ និង យល់?
តាម វចនានុក្រម ជួន ណាត ៖
យើងទាំងអស់ដឹងច្រើន តែចេះមិនច្រើនទេ ហើយយល់កាន់តែមិនច្រើនថែមទៀត ។ ដូចនេះត្រូវខំប្រែក្លាយការដឹង ឲ្យទៅជាចំណេះ និង ឲ្យទៅជាការយល់សេចក្ដី ទើបបានប្រសើរ ។
ដឹង (កិ.) បានដំណឹង, ចូលចិត្តជាក់, ជ្រាបច្បាស់ក្នុងចិត្ត, យល់ជាក់ : ដឹងការណ៍ពិត ។ ដឹងតែមិនចេះ ដឹងតែមិនយល់ ចេះតែមិនដឹង ចេះតែមិនយល់ យល់តែមិនដឹង យល់តែមិនចេះ ។ តាមពិតអត្ថបទនេះចង់វែកញែកបន្តិច រវាង ដឹង ចេះ និង យល់ ។ សម្រាប់ខ្ញុំ "ដឹង" បានទៅដល់សេចក្ដីថាជ្រាប សេចក្ដីនេះមិនមែនជាចំណេះទេ ហើយក៏ពុំមែនជាការយល់ដឹងឡើយ ។ គ្រាន់តែដឹង មិនអាចធ្វើអ្វីបានទេ និងមិនអាចពន្យល់បកស្រាយបានដែរ ។ "ចេះ" បានទៅសេចក្ដីដែលអាចប្រែក្លាយការដំណឹងទៅជាចំណេះ ឬការអាចធ្វើបាន អាចអនុវត្តបាន ឬ អាចប្រតិបត្តិបាន ។ ចំណេះគឺងាប់ក្រឡា មិនអាចបំបែកបង្កើតជាផ្លែផ្កាបន្តទៀតទេ ។ ចំណែក "យល់" បានដល់សេចក្ដីស៊ីជម្រៅឬ ឫសគល់នៃចំណេះ និងដំណឹង ។ យល់ អាចបង្កើតចំណេះថ្មី និងដំណឹងថ្មីបាន រួចនាំទៅរកការយល់ជាថ្មី លើបញ្ហាចាស់ និងថ្មីទៀតផង ។ ដូចនេះ ការចាំគ្រាន់តែជាការដឹង មិនបានប្រែទៅជាចំណេះ និងទៅជាការយល់ទេ ដូចនេះបើគ្រាន់តែដឹង ធ្វើអ្វីមិនកើតទេ (អត់បានការទេ)?
ចេះ (កិ.) ដឹងជាក់, យល់ជាក់ : ចេះអក្សរ ។
យល់ (កិ.) ឃើញដោយប្រាជ្ញា, គិតឃើញច្បាស់ : យល់ការខុសត្រូវ ។ យល់ចិត្ត ឃើញជ្រៅដល់ទឹកចិត្ត ។ យល់ព្រម ព្រមតាម, អនុលោមតាម, ឃើញត្រូវជាមួយ ។ យល់មុខ យោគយល់ឬអត់ ឱនដោយឃើញថាមានមុខមានឈ្មោះ, រើសមុខ : ឲ្យដោយយល់មុខ, លម្អៀងព្រោះយល់មុខ ។ល។
យើងទាំងអស់ដឹងច្រើន តែចេះមិនច្រើនទេ ហើយយល់កាន់តែមិនច្រើនថែមទៀត ។ ដូចនេះត្រូវខំប្រែក្លាយការដឹង ឲ្យទៅជាចំណេះ និង ឲ្យទៅជាការយល់សេចក្ដី ទើបបានប្រសើរ ។
មានអារម្មណ៍ថាផ្ទុញមិនដឹងសរសេរពីអ្វី!
តាមពិតការសរសេរងាយទេ តែសរសេរពីអ្វី និងឲ្យបានល្អដូចជាមិនងាយសោះ ។ ដូចពេលនេះអញ្ចឹង មិនដឹងថាត្រូវចាប់ផ្ដើមពីណា និងត្រូវបញ្ចប់ត្រង់ណាទេ ? មានពេលច្រើនណាស់ ដែលមិនដឹងថាត្រូវធ្វើអ្វីដូចគ្នា ទោះបីជាមានការងារច្រើនត្រូវធ្វើក៏ដោយ ។ ដឹងទេហេតុអ្វីត្រូវសរសេរអត្ថបទនេះ? តាមពិតគ្រាន់តែចង់សាកល្បង កំណែអក្ខរាវិរុទ្ធជាភាសាខ្មែរដែលមានជាមួយកម្មវិធី Firefox ។ ចង់សាកប្រើ ចុចទីនេះ
Saturday, October 11, 2008
ច្បាប់រកស៊ីរបស់ តៅ ជូកុង
តើអ្នកមានសមត្ថភាពរកស៊ី ឬទេ ? សូមពិនិត្យមើលលទ្ធភាព ១២ យ៉ាងខាងក្រោម ដើម្បីធានាថាការរកស៊ីរបស់អ្នកនឹងទទួលបានជោគជ័យ ៖
- ចេះមើលចរិតមនុស្ស
- ចេះធ្វើការជាមួយមនុស្ស
- ចេះផ្តោតលើការរកស៊ី
- ចេះរៀបចំឲ្យរៀបរយ
- ចេះបត់បែនប្រែប្រួល
- ចេះទារបំនុលនិងលុយជំពាក់
- ចេះប្រើមនុស្ស
- ចេះនិយាយទាក់ទាញ
- ចេះទិញទំនិញម៉ត់ចត់
- ចេះវិភាគនិងក្តាប់ឱកាស
- ចេះប្រើវិន័យនិងដាក់ទោស
- ចេះមើលវែងឆ្ងាយ
Friday, October 3, 2008
ទ្រឹស្តី ខ្លះ របស់ គាត ឈន់
ដកស្រង់ពី សុន្ទរកថារបស់ទេសរដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសទទួលសញ្ញាប័ត្របណ្ឌិតកិត្តយសផ្នែកសេដ្ឋវិទ្យាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យកម្ពុជា ។
ចំនេះដឹងមានពីរ ៖
ទុនមានបី ៖
ចំនេះដឹងមានពីរ ៖
- អារម្មណ៍ពុទ្ធិ ៖ ចំនេះពីអារម្មណ៍
- វិចារណពុទ្ធិ ៖ ចំនេះពីការរិះគិត ត្រិះរិះ ថ្លឺងថ្លែង ប្រៀបធៀប
ទុនមានបី ៖
- បញ្ញា ៖ ខួរក្បាល
- អតិថិជន ៖ បណ្តាញ ខ្សែស្រឡាយ
- រចនាសម្ព័ន្ធ ៖ ការរៀបចំ
- សមត្ថភាពបង្កើត
- សមត្ថភាពយុទ្ធសាស្រ្ត
អ្នកណាឈ្នះ អ្នកនោះអ្នករស់
ការប្រកួតប្រជែង គ្មានមនោសញ្ចេតនា គ្មានការសណ្តោសទេ
ឈ្នះទើបរស់ ទើបថ្កុំថ្កើង
មិត្រភាពយូរអង្វែង ត្រូវមានផលប្រយោជន៍រួម
ទិសដៅអភិវឌ្ឍន៍សម្រាប់អនាគត
អ្វីទៅជាសង្គម? អ្វីជាការដឹកនាំ? តើអ្វីជាប្រព័ន្ធ? តើយើងវាយតម្លៃប្រព័ន្ធល្អមួយយ៉ាងដូចម្តេច? តើគេអភិវឌ្ឍន៍សង្គមមួយដូចម្តេច? ហើយឆ្ពោះទៅណា? ដើម្បីរកអ្វី? មិនចាំបាច់បង្កើតរង្វង់កង់ជាថ្មីទេ?
សង្គមអាមេរិក បារាំង ជប៉ុន កូរ៉េ ចិន ឬ ប្រទេសមួយចំនួននៅមជ្ឍិមបូព៌ាជាឧទាហរណ៍សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ។ ប្រទេសទាំងនោះសុទ្ធតែបានបង្កើតលំនាំមួយសម្រាប់ការអភិវឌ្ឍន៍ ជាពិសេសអាចយកមកធ្វើគម្រូសម្រាប់ប្រទេសកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍន៍ដ៏ទៃទៀត ។ លំនាំសំខាន់ពីរ គឺប្រព័ន្ធនយោបាយ និង ប្រព័ន្ធសេដ្ឋកិច្ច ។ ដែលក្នុងនោះ ប្រទេសចិនបានបង្ហាញចំពោះពិភពលោកថា ប្រព័ន្ធនយោបាយកុម្មុយនីស្ត អាចប្រើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី នៅពេលដែលប្រទេសអឺរ៉ុបជឿថាប្រព័ន្ធនយោបាយប្រជាធិបតេយ្យទើបសមនឹងប្រព័ន្ធទីផ្សារសេរី ។ ប្រទេសកម្ពុជាបានអោបក្រសោបសេដ្ឋកិច្ចទីផ្សារសេរី ហើយនយោបាយបែបជាប្រជាធិបតេយ្យ ដោយមានក្សត្រសោយរាជ្យតែគ្មានអំណាច ។ តើប្រទេសសិង្ហបុរីប្រកាន់របបដឹកនាំរបៀបណា ទើបអាចរីកចម្រើនបាន ? ប្រទេសរាជានិយមបែបប្រទេសថៃតើមានជីវិតយូរលង់ប៉ុន្មាន? តើរាជានិយមនៅកម្ពុជាគួរតែពិភាក្សាឬទេ? តើយើងត្រូវអភិវឌ្ឍន៍តាមយថាកម្ម និងស្វែងរកទិសដៅតាមយថាកម្ម ជាជាងពិភាក្សានាំឈ្លោះគ្នា ហើយទុកឲ្យព្រហ្មលិខិតជាអ្នកកំណត់វិញឬ ?

Wednesday, October 1, 2008
ប្រស់ក្តីស្រមៃ
ក្តីស្រមៃគ្រាន់តែជារូបភាពបង្កើតឡើងដោយខួរក្បាល មិនដឹងថាតើសត្វមានក្តីស្រមៃដែរឫទេ ? បើមានតើក្តីស្រមៃរបស់សត្វជាអ្វីទៅ ? សម្រាប់មនុស្សក្តីស្រមៃគ្មានកំរិតព្រំដែនទេ ដូចគ្នានឹងជីវិតរស់នៅដែរ ។ យើងអាចធ្វើអ្វីៗគ្រប់បែបយ៉ាងតាមតែយើងជ្រើសរើសចង់ធ្វើ ជាទូទៅយើងគូសដែនកំនត់មួយសម្រាប់សកម្មភាពរបស់យើង មានន័យថាយើងជ្រើសរើសតួសង្គមមួយដោយខ្លួនឯងជាអ្នកកំនត់ថាត្រូវតើតួអ្វី និងត្រូវដើរយ៉ាងដូចម្តេច ?
ចុងបញ្ចប់នៃល្ខោនជីវិតរបស់មនុស្សម្នាក់គ្រាន់តែជាការប្រស់ ឫ ពង្រស់ក្តីស្រមៃរបស់យើងប៉ុណ្ណោះ ។ ការតស៊ូដើម្បីប្រស់ក្តីស្រមៃឲ្យមានជីវិត ឲ្យមានភាពជាក់ស្តែង ជាជោគជ័យក្នុងជីវិត ។ ប៉ុន្តែក្តីស្រមៃភាគច្រើនមិនចប់សព្វគ្រប់ឡើយ ដំនើរសម្រេចក្តីស្រមៃអាចវែងអន្លាយ បើសិនជាក្តីស្រមៃនោះធំ ដូចនេះដំនើរនេះត្រូវសម្រចជាដំនាក់ៗ ។ ផលសម្រេចបានតាមដំនាក់កាល ឆ្ពោះទៅរកគោលដៅជោគជ័យចុងក្រោយហើយថា "លក្ខជ័យ" ។ លក្ខជ័យ ប្រាប់ពីដំនើរបន្តបន្ទាប់ឆ្ពោះទៅរកជ័យជំនះចុងក្រោយ វាជាខ្នាតសម្រាប់វាស់ថាតើសកម្មភាពដែលយើងបានធ្វើស្ថិតនៅកន្លែងណាធៀបទៅនឹងក្តីស្រមៃចុងក្រោយ ។ ក្តីស្រមៃខ្លះត្រូវធ្វើការតកូន តចៅដើម្បី សម្រេចមហិច្ចតាមួយ។
ក្តីស្រមៃភាគច្រើនទាក់ទង អំណាច បុណ្យសក្តិ និង ទ្រព្យសម្បត្តិ ។ ឫមានន័យថាក្តីស្រមៃរបស់មនុស្សភាគច្រើនគឺលុយកាក់ទ្រព្យសម្បត្តិ បន្ទាប់មកបុណ្យសក្តិ បន្ទាប់មកអំណាច ហើយចុងក្រោយចង់ក្លាយជាអាទិទេព ។ សកម្មភាពទាំងឡាយរបស់មនុស្សគឺព្យាយាមរិះរកមធ្យោបាយដើម្បីសម្រេចបាននូវក្តីស្រមៃទាំងនោះ។ ក្តីស្រមៃមានលក្ខណៈប្រដេញ មិនស្ថិតស្ថេរឡើយ បើស្រមៃចង់បានលុយ ពេលបានលុយនឹងឃើញបុណ្យសក្តិ នឹងចង់បានអ្វីៗជាបន្តបន្ទាប់ទៀតមិនចេះចប់ ។ មនុស្សចង់ឡើងខ្ពស់រហូតមិនចង់ធ្លាក់ចុះទេ មានន័យថាមិនចង់ឲ្យក្តីស្រមៃខ្លួនផ្ទុះដូចប៉េងប៉ោងទេ ដូច្នោះខំរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីធំជាងមុន ឬ យ៉ាងហោចណាស់នៅដដែល ។ ជាលទ្ធផល មនុស្សចាប់ពីភាពប្រយ័ត្នប្រយែងទៅរកភាពធូរលុង ។ ហើយផលចុងក្រោយគឺបរាជ័យ ។
តាមពិត ជោគជ័យគ្រាន់តែជាគ្រឿងបំភាន់ប៉ុណ្ណោះ គ្មានការពិតឡើយ ។ មានន័យថា ការរស់នៅមិនមែនដើម្បីជោគជ័យទេ គឺដើម្បីបំពេញចំនង់របស់ខួរក្បាល ដែលជាការស្រមើរស្រមៃ ។ ចំនង់ខួរក្យាលរបស់អង្គុលីមាគឺសម្លាប់មនុស្សយកម្រាមដៃឲ្យបាន ១០០០ នាក់ នេះជាជោគជ័យរបស់គាត់ ។ តែការកែប្រែចំនង់ខួរក្បាលរបស់ព្រះពុទ្ធធ្វើឲ្យគាត់ កំណត់ជោគជ័យតាមរយៈការបួសទៅវិញ ។ ដូចនេះការកែប្រែចំនង់ខួរក្បាលបានប្រែក្លាយភាពជោគជ័យ ដែលនិយមន័យវាប្រែប្រួលតាមចំនង់ខួរក្បាល ។ ជួនកាលការកែប្រែចំនង់ខួរក្បាលញឹកញាប់ធ្វើឲ្យ ការឲ្យមានការលំបាកទទួលបានជោគជ័យ ។ ជាថ្មីម្តងទៀតជោគជ័យគ្មានអ្វីសំខាន់ទេ ។
បើសិនជាយើងអាចកំនត់ចំនង់ខួរក្បាលយើងឲ្យស្ថិតនៅក្នុងភាពដែលអាចទទួលបានជោគជ័យងាយស្រួល នោះជីវិតយើងនឹងបានល្អប្រសើរ ។ ជាអកុសល មានមនុស្សតិចណាស់ដែលអាចធ្វើបាន ។ ហេតុអ្វី? គឺដោយសារតែការប្រៀបធៀបរវាង ដោយប្រើខ្នាតចំនង់ខួរក្បាលដែលមានភាពបំភាន់មិនច្បាស់លាស់ គឺថាមនុស្សមើលឃើញភាពបំភាន់ ។ ជាការមើលឃើញដោយភ្នែក មិនមែនមើលឃើញដោយខួរទេ ។

Monday, September 8, 2008
ទេវកថាកូរសមុទ្រទឹកដោះ
កាលមួយនោះ អសុរា រួមគ្នានឹងទេវតាកូរសមុទ្រទឹកដោះដើម្បីទទួលបានទឹកអម្រឹត ។ ការរួមគ្នាដើម្បីការងារមួយ រវាងក្រុមល្អ និងអាក្រក់ បានបង្ហាញលទ្ធផលជាច្រើន ក្នុងនោះរួមទាំងអប្សរាផងដែរ ។ ក្នុងកាលៈទេសៈណាក៏ដោយការរួមគ្នារវាងកម្លាំងពីរអាចធ្វើឲ្យសង្គមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដូចព្រះបាទជ័យវរ្ម័នទី ៧ ផ្សំទ្រឹស្ដីពុទ្ធសាសនាមហាយាន និងព្រហ្មញ្ញសាសនា ដែលជាគូរសត្រូវនឹងគ្នា ហើយនាំកម្ពុជាឆ្ពោះទៅរកដំណាក់កាលអភិវឌ្ឍន៍ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ។ ប្រទេសចិន វៀតណាម ព្យាយាមផ្សារភ្ជាប់ទ្រឹស្ដីកុម្មុយនិស្ត និងទ្រឹស្ដីទីផ្សារ ដើម្បីសម្រេចការអភិវឌ្ឍន៍មួយផងដែរ ។ វេលានេះហើយ ជាពេលដែលអ្នកដឹកនាំម្នាក់មានជំនាញពេញលេញដើម្បី ថ្លឹងឲ្យស្មើរវាងកម្លាំងទាំងពីរ ទើបអាចទទួលបានទឹកអម្រឹតដែលជាគោលដៅចុងក្រោយ ។ បើសិនជាមានជាកម្លាំងតែមួយ នោះសង្គមមួយមិនអាចអភិវឌ្ឍន៍ ឬមានចលនាទៅមុខបានឡើយ ។ កិច្ចការសំខាន់គឺរក្សាឲ្យបាននូវ កម្លាំងផ្ទុយនេះឲ្យមានជារៀងដរាប តែទោះបីយ៉ាងណាកម្លាំងប្រឆាំងមិនត្រូវឲ្យមានធំពេកទេ ។
សម្រាប់កម្ពុជាត្រូវការធ្វើដំណើរទៅមុខលឿន ដូចនេះកម្លាំងប្រឆាំងមិនត្រូវមានធំពេកនោះទេ ។ កម្លាំងប្រឆាំងមានតួនាទីជាអ្នកសម្រួចការងារឲ្យស្រួច និងផ្តល់ការវិភាគគ្រប់ជ្រុងជ្រោយ ។ កម្លាំងនេះត្រូវការខ្លាំងនៅពេលប្រព័ន្ធសង្គមមានលក្ខណៈស្មុគ្រស្មាញខ្លាំង ហើយសកម្មភាពរដ្ឋឈានដល់ដំណាលកាលដែលប៉ះពាល់ខ្លាំងដល់ប្រជាជន មានន័យថាផលប្រយោជន៍ទទួលបាននិងបាត់បង់កាន់តែពិបាកធ្វើការសម្រេច ឬ ត្រដុំត្រសងនឹងគ្នា ។ ដូចនេះ កម្លាំងនេះត្រូវថ្លឹងផលប៉ះពាល់ទាំងបែបអវិជ្ជមាន និងវិជ្ជមាន ។ ចំនុចសំខាន់ចុងក្រោយ គឺទឹកអម្រឹតដែលទាំងអសុរៈ និងក្រុមទេវតាចង់បាន ដូចគ្នាដែរចំពោះការអភិវឌ្ឍន៍ និងកម្លាំងប្រឆាំងនិងរដ្ឋាភិបាល ។ អ្នកទាំងពីរត្រូវទាញខ្សែព្រាត់រៀងខ្លួន ដើម្បីឲ្យសេដ្ឋកិច្ចដើរឆ្ពោះទៅរកការអភិវឌ្ឍ មិនមែនដើម្បីបំផ្លាញគ្នានោះទេ ។
ក្នុងទេវកថាកូរសមុទ្រទឹកដោះ ទាំងអសុរា និង ទេវតា មានគោលដៅរួមគ្នាគឺស្វែងរកទឹកអម្រឹត ។ ព្រះវិស្ណុបានធានាចំពោះពួកទេវតា ជាមុនថាផលនៃទឹកអម្រឹតនឹងមិនធ្លាក់មួយតំណក់ណាចូលក្នុងដៃពួកអសុរាទេ ។ ផលដែលទទួលបានក្រោមការជ្រោមជ្រែងយ៉ាងខ្លាំងក្លាពីព្រះវិស្ណុ ដែលសម្ដែងរិទ្ធិការពារក្ដីវិនាស និងទ្រទ្រង់ធម៌ឲ្យកាន់តែខ្ពស់ ។

Wednesday, August 20, 2008
ហ៊ុន សែន ៖ មេដឹកនាំដែលបន្តកាន់តំណែងហើយកាន់ទៀត
TOM FAWTHROP/THE GUARDIAN
ដោយសារការឈ្នះឆ្នោតមួយលើកទៀត នាយករដ្ឋមន្រ្តីកម្ពុជាកំពុងស្ថិតក្នុងអំណាចឆ្នាំទី ២៣ ។ ហ៊ុន សែន មិនបានរៀនសូត្រតាមមេដឹកនាំប្រជាធិបតេយ្យទាំងឡាយនៅអាស៊ីអគ្នេយ៍ទេ ប៉ុន្តែរៀនសូត្រតាម មេដឹកនាំសិង្ហបុរី លី ក្វានយូ ដោយប្រើប្រាស់ភាពផ្តាច់ការដើម្បីធ្វើទំនើបកម្ម និងវិបុលកម្ម និងក្តោបក្តាប់ប្រទេសកោះដ៏តូចនេះយ៉ាងណែនក្នុងដៃ ។ ស្ថិតក្នុងវ័យ ៥៧ឆ្នាំនៅឡើយ ហ៊ុនសែនធ្លាប់និយាយថាលោកនឹងបន្តធ្វើនាយករដ្ឋមន្រ្តីរហូតដល់អាយុ ៩០ ប្រសិនបើគណបក្សប្រជាជននៅតែឈ្នះឆ្នោត ។
តាមទស្សនៈមន្រ្តីរាជការ និងការដោះស្រាយភាពក្រីក្រ គិតចាប់តាំងពីឆ្នាំ ១៩៩៣មក ហ៊ុន សែនមានបញ្ហាជាច្រើនត្រូវធ្វើការដោះស្រាយ ។ គាត់បរាជ័យក្នុងការកសាងសង្គមកម្ពុជាមួយដែលមានសមភាព ដែលមានការចែករំលែកគ្នាផ្អែកលើយុត្តិធម៌សង្គម និងសេដ្ឋកិច្ច មិនមែនធ្វើឲ្យផ្ទះសម្បែងដីធ្លីឡើងថ្លៃនោះទេ ។
គួរឲ្យចំលែកណាស់ ហ៊ុន សែន ចាប់ផ្តើមពីជីវិតសាមញ្ញដូចជា លូអ៊ីស អ៊ីណាស្សូ លូឡា ដា ស៊ីល្វា របស់ប្រទេសប្រេស៊ីល និង អ៊ីវូមូរាល់ របស់ប្រទេស បូលូវី ប៉ុន្តែលោកគ្មានរបៀបវារៈជួយជនក្រីក្រ គ្មានសភាវគតិកាត់បន្ថយឥទ្ធិពលខ្លាំងហួសហេតុនៃពួកគហបតី(នាយស្តុកទុន) និងគ្មានបំណងការពារកសិករតូចតាច ដែលធ្លាប់ជាកំណើតដើមរបស់គាត់ ។
តាមរយៈប្រាជ្ញា និងជំនាញនយោបាយរបស់លោក ជោគជ័យរបស់គាត់ គឺផ្អែកទាំងស្រុងលើការតស៊ូដើម្បីរស់ មិនផ្អែកលើចក្ខុវិស័យអនាគតមួយឡើយ ។ ទោះបីជាមានប្រេងនៅក្នុងសមុទ្រក៏ដោយ គណបក្សប្រជាជនគ្មានលំនាំអភិវឌ្ឍន៍ណាក្រៅពីយកតាម "រូបមន្តអភិវឌ្ឍន៍" របស់ធនាគាពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ព្រោះងាយស្រួលបង្វែរទៅជាអំពើពុករលួយ តាមគំនិតចង់មានឆាប់ៗ របស់បក្សពួកអ្នកនាយទុនគហបតី ឧត្តមសេនីយ៍ និង អ្នកនយោបាយ ។
បើលោកចុះចេញពីអំណាចក្នុងឆ្នាំ ១៩៩៨ បន្ទាប់ពីកំចាត់ពួកខ្មែរក្រហមរួច រូបគាត់នឹងមានឈ្មោះល្អក្នុងប្រវត្តិសាស្រ្តយ៉ាងពិតប្រាកដ ។ លើកលែងតែលោកផ្លាត់ស្នៀត ត្រូវគេដកហូតទ្រព្យសម្បត្តិ និងនាំទៅតុលាការរកយុត្តិធម៌ ។

Saturday, August 9, 2008
សំលេងឆ្នោតដែលគណបក្សប្រជាជនទទួលបាន
គណបក្សប្រជាជនដូចជាគ្មានអ្នកណាផ្តួលបានទេ ប្រហែលមានតែប្រជាជនទេដែលអាចបាន ។ ការបោះឆ្នោតកន្លងមក ស្ថិតនៅក្នុងបរិយាកាសដែលអាចយកជាការបាន ការតវ៉ាណាមួយគ្រាន់តែធ្វើឲ្យបាត់ប្រជាប្រិយតែប៉ុណ្ណោះ ពីព្រោះថាប្រជាជនភាគច្រើនប្រមើលឃើញលទ្ធផលប្រហែលគ្នា ។ ការផ្តល់ការទុកចិត្តដ៏ច្រើនលើសលុបមកលើគណបក្សប្រជាជន បង្ហាញពីមូលដ្ឋានរឹងមាំមួយសំរាប់អនាគតស្ថេរភាពនយោបាយនៅប្រទេសកម្ពុជា តែប្រជាធិបតេយ្យបែរជារសាត់បន្តិច ។ ទោះយ៉ាងណា បើមើលតាមភាគរយសំលេងឆ្នោតគណបក្សនេះទទួលបាន 68 ភាគរយ បង្ហាញថាគណបក្សមិនមែនប្រជាជន មិនមានការរួមរួបណាមួយ ព្រោះបើតាមកៅអីគណបក្សប្រជាជនទទួលបាន 74 ភាគរយ ។

មានមតិជាច្រើនលើកឡើងថា លទ្ធផលនៃការបោះឆ្នោតលើកនេះនឹងបង្កើតភាពលំបាកច្រើនថែមទៀតលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ តាមពិត លទ្ធិប្រជាធិបតេយ្យនៅតែមានទម្ងន់ តាមរយៈសំលេងឆ្នោតដែលទទួលបាន សំលេងនេះកាន់តែខ្លាំងឡើងបើគិតជាភាគរយ ។ ហើយដោយសាររូបមន្តភាគលប់ដាច់ខាត (៥០%+១) គណបក្សប្រឆាំងស្ថិតក្នុងដំណើរទៅរកសំលេងត្រដុំត្រសងនឹងសំលេងគណបក្សកាន់អំណាច ។
លទ្ធផលបច្ចុប្បន្នផ្តល់ភាពវិជ្ជមានច្រើនដល់ការអភិវឌ្ឍន៍ ដោយសារតែនៅក្នុងបក្ស ការរួបរួមមិនចាំបាច់ណាមួយ លែងក្លាយជាលក្ខខណ្ឌ ឫលេសសម្រាប់ការប្រព្រឹត្តខុសទៀតទេ ។ ដូចនេះ គ្រប់គ្នាត្រូវរំកិលទៅមុខដោយសារខ្លួនមានតែមួយ (គ្មានអ្នកប្រទាញ និងទំនាស់ផលប្រយោជន៍ខ្លាំងក្លា ) ហើយទៅមុខប្រកបដោយភាពត្រឹមត្រូវ (គ្មានកំលាំងទំនាស់ដើម្បីរួមរួប) ។ លទ្ធផលលើកនេះ បង្ហាញពីការប្តេជ្ញាចិត្តពេញលេញរបស់រដ្ឋាភិបាល ដើម្បីសម្រេចនូវអ្វីដែលជាផលប្រយោជន៍របស់សង្គម ។

Thursday, August 7, 2008
តើកសិកម្មអាចជួយអ្នកក្រមែនឫ?
នៅពេលកសិកម្មមានការអភិវឌ្ឍន៍ ខ្ញុំបារម្ភថានៅពេលដែលអ្នកស្រែមាន អ្នកស្រែនោះលែងជាអ្នកបច្ចុប្បន្នហើយ ។ ទំរាំដល់ពេលមានធារាសាស្រ្តគ្រប់គ្រាន់ ទំរាំដល់ពេលស្រូវត្រូវប៉ាន់ ពេលនេះកសិករនឹងក្លាយជាកម្មករលើដីរបស់ខ្លួនឯងដោយសារតែ ដីស្រែត្រូវបានប្រមូលទិញនិងស្ថិតក្រោមកម្មសិទ្ធិរបស់ឈ្មួញធំៗ ។ ពេលកសិករអស់ដី ហើយគ្មានជំនាញអ្វីទៀតនោះ ច្បាស់ជាត្រូវលក់កំលាំងពលកម្មសម្រាប់ចិញ្ចឹមក្រពះហើយ ពេលនោះតើវាជាកំហុសនាក់ណា?
ជាទូទៅនៅពេលមានសក្កានុពលសេដ្ឋកិច្ច ឈ្មួញធំៗនឹងដណ្តើមមុខរបរកសិករ សុខចិត្តឲ្យកសិករធ្វើប្រវាស់ ជាដើម ។ ស្ថានភាពនេះកើតឡើងជាបណ្តើរៗហើយ ជាពិសេសដីនៅសងខាងថ្នល់ជាតិ នៅពេលដែលដីទាំងនោះត្រូវប៉ាន់មិនដឹងជាម្ចាស់ដីដើមជាអ្នកស្រែខ្ចាត់ព្រាត់ទៅណាបាត់តាំងពីយូរហើយ ។ តើយន្តការទីផ្សារឃាត់បានឫទេ?
ប្រហែលជាមិនបានទេ ព្រោះអ្នកស្រែដាច់ខាតនឹងលក់ដីសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន ពេលមានជំងឺ ពេលត្រូវរៀបការកូន ពេលមានទុក្ខធុរៈផ្សេងៗ ។ អ្នកខ្លះយកមកទិញម៉ូតូ នៅពេលដែលផ្លូវកាន់តែស្អាត ។ លុយភាគច្រើននឹងយកទៅចាយវាយជាជាងការវិនិយោគ ដូចនេះពួកកសិករលក់ដីនឹងមានក្នុងមួយឆាវ ហើយនឹងធ្លាក់ខ្លួនក្រវិញ ។ ប្រមើលទៅឃើញថាបញ្ហាសង្គមនឹងមានកាន់តែធ្ងន់ធ្ងរឡើង បើសិនជាគ្មានដំណោះស្រាយសម្រាប់បង្ការនោះទេ ។

Subscribe to:
Posts (Atom)