មនុស្សប្រឈមមុខនឹងភាពមិនទៀងទាត់ ហើយមានការយល់ឃើញខុសគ្នា ដូចនេះត្រូវការសេរីភាពដើម្បីធ្វើឲ្យដំណើរជីវិតខ្លួនរលូនទៅមុខ ។ ដូចនេះសេរីភាពក្នុងការជ្រើសរើសការធ្វើសកម្មភាពអ្វីមួយ នាំឲ្យលទ្ធផលស្តែងឡើងផ្សេងគ្នា ។ ផលផ្សេងគ្នានេះ នាំទៅរកសកម្មភាពបែងចែកផលឡើងវិញ ដោយសារមនុស្សតែងតែវាយតម្លៃខុសលើការខំប្រឹងរបស់មនុស្សផ្សេងក្រៅពីខ្លួន ។ ក្នុងន័យនេះ ដែលនាំឲ្យកើតជាអំពើល្អ និងអំពើអាក្រក់ ។ អំពើល្អ ឬអាក្រក់ គ្រាន់តែជាទិដ្ឋភាពពីរនៃការយល់ឃើញរបស់អ្នកប្រព្រឹត្តអំពើ និងអ្នករងអំពើប៉ុណ្ណោះ ។ វាពិបាកនឹងរកខ្នាតមួយដែលត្រឹមត្រូវ ដើម្បីវាស់វែងឲ្យបានប្រាកដណាស់ ។ អំពើល្អរបស់អ្នកភាគច្រើន ជាអំពើអាក្រក់នៃអ្នកភាគតិច ។ ដូចគ្នាដែរ អំពើល្អរបស់អ្នកភាគតិច ជាអំពើល្អរបស់អ្នកភាគច្រើន ។ បើសិនជាអ្នកទីបី កំណត់អំពើល្អ ឬអាក្រក់ ដោយភាពភាគល្អខ្លះនៃអំពើអាក្រក់ និងភាគល្អខ្លះនៃអំពើល្អ គេអាចបានអំពើល្អ និងអាក្រក់មួយបែបផ្សេងទៀត ។ ដូចនេះបន្ទាត់កាត់សេចក្ដីនៃអំពើល្អ និងអំពើអាក្រក់ មិននៅស្ថិតថេរទេ វាអាស្រ័យទៅលើ លក្ខខណ្ឌស្មុគ្រស្មាញជាច្រើន ។
បើសិន ជីវិតជាល្ខោន(ល្បែង) ដែលមនុស្សម្នាក់ៗប្រកាន់តួនាទីមួយ ៗ រៀងខ្លួន ។ ដូចនេះ មនុស្សទាំងនោះត្រូវមានសេរីភាពក្នុងការជ្រើសរើសតួអង្គ ហើយសម្ដែងតាមសមត្ថភាព ដោយធានាផលដែលទទួលបានសមតាមកម្លាំង និងតាមការខំប្រឹងប្រែង ។ តើអ្វីដែលជាអ្នកធានាពីការទទួលផលសមស្រប គឺ ក្រឹត្យក្រមល្បែង ឬ ច្បាប់ ។ សីលធម៌ និងគុណធម៌ជាគោលការណ៍មួយ ដែលជាសម្ពាធផ្លូវសតិអារម្មណ៍ឲ្យគ្រប់តួអង្គសង្គមទាំងអស់ គោរពក្រឹត្យក្រមល្បែង ដែលទទួលស្គាល់ជាសាធារណៈ ។ ប៉ុន្តែនៅពេលសង្គមមួយ ចាប់ផ្តើមបណ្ដុះគំនិតសីលធម៌ អំពើអសីលធម៌ចាប់ផ្ដើមកើតឡើង ដោយសារចរិតចង់បានសេរីភាពរបស់មនុស្ស ច្បាប់ត្រូវតែវិវឌ្ឍកាន់តែស្មុគ្រស្មាញឡើង ដើម្បីបំបាត់អំពើអសីលធម៌ ឲ្យមានប្រសិទ្ធភាព ។ បើច្បាប់រឹងត្អឹងពេក ពេលនោះហាក់ដូចជាដើរតួនាទីជាអ្នកឃាឃាំងសេរីភាព ដែលជាការប្រឈមមុខ ជំរុញឲ្យអំពើអសីលធម៌កើតមានជាប្រចាំ ។ ដូចនេះ សង្គមមនុស្សមិនអាចគ្មានអំពើអសីលធម៌ឡើយ អត្រាជាសារជាតិមួយ តែងតែមានអត្ថិភាពនៅក្នុងសង្គមនោះ ។ អត្រានោះខ្ពស់ ឬទាបអាស្រ័យទៅលើកត្ដាជាច្រើន ឆ្វាក់គ្នាបង្កើតជាផល ដែលយើងអាចសង្កេតឃើញ ។
ដូចនេះការគ្រប់គ្រង អំពើអាក្រក់ ជាការតស៊ូមួយ ដូចការកូរសមុទ្រទឹកដោះអញ្ចឹង យើងទាំងអស់គ្នាត្រូវមានជំនឿថាព្រះអាទិទេព តែងតែឈរខាងយើងជានិច្ច ហើយធានាថាទឹកអម្រឹតប្រាកដជាផ្ដល់ផលចំពោះអ្នកដែលប្រព្រឹត្តល្អ ។ យើងមិនត្រូវឆ្ងល់ថា ក្នុងដំណើរកូរសមុទ្រទឹកដោះថា ហើយអ្វីអ្នកប្រព្រឹត្តអំពើអាក្រក់ទទួលបានផលខ្លះនោះទេ ពីព្រោះអ្នកប្រព្រឹត្តអាក្រក់ក៏បញ្ចេញកម្លាំងកាយ កម្លាំងចិត្ត ដែរ ។
Saturday, May 30, 2009
Subscribe to:
Post Comments (Atom)
- ទស្សនៈផ្សេង ៗ (32)
- ប្រាក់ខែ (2)
- ភាសាខ្មែរ (2)
- មេរៀនខ្ញុំ (3)
- យុទ្ធសាស្ត្រ (3)
- អំពីសេដ្ឋកិច្ច (29)
- ត្រិះរិះគំនិត (15)
អត្ថបទចាស់ៗ
-
▼
2009
(34)
- ► 11/22 - 11/29 (1)
- ► 11/01 - 11/08 (4)
- ► 10/25 - 11/01 (3)
- ► 10/18 - 10/25 (2)
- ► 10/11 - 10/18 (3)
- ► 09/20 - 09/27 (2)
- ► 08/02 - 08/09 (4)
-
►
2008
(42)
- ► 12/28 - 01/04 (4)
- ► 11/30 - 12/07 (4)
- ► 07/27 - 08/03 (2)
- ► 07/20 - 07/27 (6)
- ► 06/29 - 07/06 (1)
- ► 06/22 - 06/29 (1)
- ► 06/08 - 06/15 (1)
- ► 05/18 - 05/25 (6)
- ► 05/11 - 05/18 (1)
- ► 04/27 - 05/04 (1)
- ► 04/13 - 04/20 (1)
- ► 04/06 - 04/13 (1)
- ► 03/30 - 04/06 (1)
- ► 03/23 - 03/30 (1)
- ► 03/16 - 03/23 (1)
1 comments:
ពិតជាសរសេរបានល្អមែន! ព្យាយាមទៀតណ៎ា! ខ្ញុំគាំទ្រ..តាមពិតបងគួរតែសរសេរបែបនេះហើយបោះពុម្ភជាសៀវភៅលក់ ។
Post a Comment