Thursday, January 1, 2009

អ្វីៗ​ជាទំហៀប

ចលនា គុណភាព ខ្លាំង ខ្សោយ ខ្មៅ សរ កើត​ដោយ​សារ​ទំហៀប​ ។ យើង​មិន​អាច​យល់​បាន​​នូវ​អ្វី​ទាំង​អស់ ប្រសិន​បើ​យើង​មិន​បាន​ប្រៀប​ធៀប ហើយ​យើង​ក៏​មិន​ច្បាស់​លាស់​ពី​ចំណេះ​ដឹង​របស់​យើង​ផង​ដែរ ។ គ្រប់​យ៉ាង​ជា​ការ​ប្រៀប​ធៀប ហេតុ​អ្វី​? ពី​ព្រោះ​យើង​រស់​នៅ​លើ​ផែន​ដី​ដែល​វិល​ឥត​ឈប់ តែ​វិល​ហើយ​ត្រូវ​ត្រឡប់​មក​កន្លែង​ដើម​វិញ ។ តាម​ពិត​ក្នុង​ទ្រឹស្ដី​ តៅ ផ្ដល់​នូវ​ការ​យល់​ឃើញ​បែប​នេះ​ជា​យូរ​មក​ហើយ ។ នេះ​ជា​ច្បាប់​ធម្មជាតិ ដោយ​សារ​តែ​យើង​រស់​នៅ​ក្នុង​ពិភព​រូបវន្ត​ដែល​មាន​ទំនាញ​ផែនដី ខួរ​ក្បាល​យើង​រង​នូវ​ទំនាញ​ការ​គិត​ដូច​គ្នា ។​ តើ​ការ​គិត​ឃើញ​របស់​យើង​ស្ថិត​នៅ​ក្រៅ​ក្រប​ខណ្ឌ​ចក្រវាល​​ឬ​ទេ? ព្រោះ​តាម​ការ​សង្កេត គំនិត​របស់​មនុស្ស​គ្មាន​អ្វី​ដែល​នៅ​ក្រៅ​ពី​ធម្មជាតិ​ឡើយ ។ ភាព​វៃ​ឆ្លាត​របស់​ខ្លួន​គ្រាន់​តែ​ជា​ការ​ត្រាប់​តាម​ធម្មជាតិ និង​ជ្រើស​រើស​យក​អ្វី​ដែល​មាន​​ផល​​ប្រយោជន៍​សម្រាប់​ខ្លួន​ប៉ុណ្ណោះ ។

0 comments:

អត្ថបទ​ចាស់ៗ