Sunday, January 25, 2009

ការ​ដកហូត តើ​ក្នុង​ទិសដៅ​កែ​ទម្រង់​មែន​ទេ?

នៅ​ក្នុង​យុទ្ធសាស្រ្ត​ចតុកោណ​ ស្នូល​កណ្តាល​នៃ​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​នេះ​គឺ "អភិបាល​កិច្ច​ល្អ" ក្នុង​នៅ​កំណែ​ទម្រង់​យោធា ជា​កាតព្វកិច្ច​មួយ​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ ។ កាល​ពី​ជំហាន​ទី​មួយ​កំណែ​ទម្រង់​ផ្នែក​នេះ​ត្រូវ​បាន​កក​ស្ទះ​ ដែល​ធនាគា​ពិភព​លោក​ជា​អ្នក​នាំ​មុខ​ក្នុង​ផ្នែក​នេះ ។ ចំនុច​សំខាន់​នៃ​កំណែទម្រង់​គឺ​ (១) លុប​ឈ្មោះ​ទាហាន​ខ្មោច​ចេញ​ពី​បញ្ចី និង (២)​ រំសាយ​​ទាហា​ន​​ដើម្បី​បន្ធូរ​សម្ពាធ​ថវិការ​ក្នុង​វិស័យ​យោធា ។ គួរ​ឲ្យ​ស្តាយ​ការងារ​នេះ​មិនអាច​សម្រច​បាន ។ ការ​ធ្វើ​បែប​នេះ​មាន​សារៈ​សំខាន់​ណាស់ មិន​ត្រឹម​តែ​អាចបន្ធូរ​ចំណាយ​ថវិការ​ទេ ប៉ុន្តែ​ឈាន​ទៅ​រក​ការ​គ្រប់​គ្រង​ទ័ព​​ប្រ​កប​ដោយ​ប្រសិទ្ធ​ភាព​ផង​ដែរ ។ ប្រទេសមួយ​មិន​​អាច​ប្រើប្រាស់​បញ្ជី​ទ័ព​ខ្មោច​បាន​ទេ (ប្រហែល​មាន​តែ​ អ្នក​តា​ឃ្លាំង​មឿង​ទេ​ ដែល​អាច​ប្រើ​បាន) ។ ទាហាន​ច្រើន​ពេក ធ្វើ​ឲ្យ​ការ​ហ្វឹកហ្វាត់​មិន​ចាន​ដិត​ដល់ ឫ​ចំណាយ​ក្នុង​ទាហាន​ម្នាក់​ទាប​ពេក ជា​លទ្ធផល​ទាហាន​មាន​ជីវភាព​អន់ថយ មាន​សមត្ថភាព​ប្រយុទ្ធ​អន់ និង​មិន​ផ្តោត​លើ​ការ​ប្រយុទ្ធ ។ ក្នុង​ន័យ​នេះ​វិស័យ​យោធា​ ចាំ​បាច់​ត្រូវ​កែ​ទម្រង់ ស្រប​តាម​សៀវភៅ​"ស​" របស់​ក្រសួង​ការពារ​ជាតិ ។

ក្នុង​ខណៈ​ដែល​កម្ពុជា​អាច​មាន​ធនធាន​មួយ​ចំនួន​ខ្លួន​​ឯង​សម្រាប់​ការអភិវឌ្ឍន៍ ទាហាន​គឺ​ចាំ​បាច់​ណាស់​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ទាំង​នោះ ។ បើ​ទាហាន​យើង​ខ្លាំង​គ្រប់​គ្រាន់ ថែ​មិន​ហ៊ាន​មើល​ងាយ​យើង ហើយ​បង្កើត​បញ្ហា​គ្រប់​យ៉ាង​ទេ បង្ក​ជា​ជម្លោះ បង្កើត​ឲ្យ​ការ​ខាតបង់​ឡើយ ។ យើង​មិន​ខ្វល់​ថា​ថៃ​ខាត​ប៉ុណ្ណា​ទេ ប៉ុន្តែ​វា​បណ្តាល​ឲ្យ​យើង​ខាត​បង់ ។ ពេល​ខ្លះ​សូម្បី​តែ​ការនេសាទ ក៏​យើង​ចាប់​ប្រៀប​គេ​យ៉ាង​ខ្លាំង ប្រជា​នេសាទ​សមុទ្រ​យើង​ជា​រឿយៗ​ត្រូវ​គេ​ធ្វើ​បាប​ ជួន​ខ្លះ​ត្រូវ​បាន​សម្លាប់ពី​ទាហាន​ល្បាត​ប្រទេស​ជិត​ខាង ។ គេ​មើល​ងាយ​សមត្ថភាព​របស់​យើង​ទើប​គេ​ធ្វើ​បែប​នេះ ។ ដូច​នេះ​ទិស​ដៅ​ក្នុង​ការងារ​កំណែ​ទម្រង់​យោធា គឺ​ធ្វើ​ទំនើប​កម្ម​កង​ទ័ព មាន​ទាំង​ចំណេះ​ដឹង បរិក្ខារ និង​ការលើក​ទឹកចិត្ត ។​

បើ​សិន​ជា​ការ​ដក​ហូត​មេ​ទាហាន ជា​ជំហាន​នៃ​កំណែ​ទម្រង់​កង​ទ័ព នោះ​ជា​ដំណឹង​ល្អ​ ព្រោះ​យើង​រំពឹង​ថា​កំណែ​ទម្រង់​នេះ​នឹង​បោះ​ជំហាន​ទៅ​មុខ​បន្ត​ទៀត ។ គួរ​ឲ្យ​អបអរ​សាទរ​ដែល​ ក្នុង​ការ​អនុវត្ត​យុទ្ធ​សាស្រ្ត​ចតុកោណ​ជំហាន​ពីរ​នេះ យើង​មាន​អ្នក​ដឹក​នាំ​ថ្មី​ទាំង​ប៉ូលីស និងទាំង​ទាហាន ដែល​សង្ឃឹម​ថា​មេដឹកនាំ​ទាំង​ពីរ​រើស​យក​គំនិត​ថ្មី និង​ផ្តោត​លើ​ការងារ​កែទម្រង់ ។

0 comments:

អត្ថបទ​ចាស់ៗ