Thursday, January 1, 2009

អាញ​ស្តាញ និង គាត់ ឈន់ ផ្តល់​តម្លៃ​ដូច​គ្នា​​លើ​អារម្មណ៍​ពុទ្ធិ

ពាក្យ​អារម្មណ៍​ពុទ្ធិ​ជា​ពាក្យ​ប្រើ​ដោយ​ គាត​ ឈន់ ក្នុង​ឱកាស​ដែល​ លោក​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ពី សាកល​វិទ្យាល័យ​កម្ពុជា ។ លោក​​ផ្ដល់​តម្លៃ​យើង​ធំធេង ដោយ​ផ្ដោត​លើ​បទ​ពិសោធន៍​របស់​លោក​​ពី​កុមារភាព​ ក្នុង​ការ​យល់​ដឹង​ពី​ធម្មជាតិ​ជុំវិញ តាម​រយៈ​ការ​ជួយ​កិច្ច​ការ​ផ្ទះ ។ អារម្មណ៍​ពុទ្ធិ​ដែល​បាន​បង្កើត​ឡើង​តាម​ការ​ភព​ប្រសព្វ​នៃ​វិញ្ញាណ​ទាំង​ប្រាំ​ ពេល​សង្កេត​ធម្មជាតិ ក្លាយ​ជា​ចំណេះ​ដឹង​ដែល​ដក់​ជាប់​ក្នុង​អារម្មណ៍ ហើយ​សម្ដែង​មហិរិទ្ធិ​ឡើង​នៅ​ពេល​ដែល​លោក​​ត្រូវ​ការ​វា ។ សម្រាប់​ គាត់ ឈន់ នៅ​ពេល​ដែល​ចង់​ឲ្យ​អារម្មណ៍​ពុទ្ធិ​កាន់​តែ​ខ្លាំង គ្រប់​ជ្រុង​ជ្រោយ​ គឺ​លោក​​គ្រាន់​តែ​បន្ថែម​ការ​ពិចារណា​តែ​ប៉ុណ្ណោះ ។

អាញស្តាញ​ផ្តល់​តម្លៃ​ដូច​គ្នា​ដែរ​ ចំពោះ​អារម្មណ៍​ពុទ្ធិនេះ ហើយ​គាត់​គិត​ថា អារម្មណ៍​ពុទ្ធិ​ មាន​ទំហំ​ធំធេង​ខ្លាំង​ជាង​វិចារណពុទ្ធិ ។ ឬ​អាច​និយាយ​ថា​វិចារណពុទ្ធិ​គ្រាន់​តែ​ជា​អនុ​សំនុំ​នៃ​អារម្មណ៍​ពុទ្ធិ ។ អាញស្តាញ​ប្រើ​អារម្មណ៍ពុទ្ធិ​ដើម្បី​សរសេរ​សមីការ​ដ៏​ល្បី​ល្បាញ​មួយ​ ដែល​វិចារណ​ពុទ្ធិ​ប្រើ​ពេល​រាប់​សិប​ឆ្នាំ​ដើម្បី​បញ្ជាក់​ថា​ វាជា​ការ​ពិត ។

0 comments:

អត្ថបទ​ចាស់ៗ