Thursday, January 1, 2009

ក្មេង​ប្រើ​ការ​ពិចារណា ចាស់​ប្រើ​ពិសោធន៍

ខ្ញី​កាន់​តែ​ចាស់​កាន់​តែ​ហឹរ? ក្នុង​ការងារ​ក្មេង​គ្មាន​បទ​ពិសោធន៍​ដូចនេះ​ប្រើ​ការ​ពិចារណា​ជាធំ ដូច​នេះ​ការងារ​ធ្វើ​មិន​បាន​លឿន​ ឬ​មិន​ទាន់​ពេល​ឡើយ ។​ ចំណែក​ចាស់​វិញ​ប្រើ​បទពិសោធន៍​ដូច​នេះ​ការងារ​គឺ​លឿន​តែ​ម្ដង ហើយ​ដឹង​រាក់​ជ្រៅ​ប្រសើរ​ជាង​ក្មេង ។ បទពិសោធន៍​មិន​ខុស​ពី​សភាវគតិ​ទេ ដាស់​ភ្លែត​ប្រើ​បាន​ភ្លាម សម្រេច​ផល​មួយ​រំពេច ។ តែ​បទពិសោធន៍​នៅ​ពេល​គរ​កាន់​តែ​ខ្លាំង​ពិបាក​ក្នុង​ការ​ផ្លាស់​ប្ដូរ​ណាស់ ដូចនេះ​នៅ​ពេល​ដែល​បរិការណ៍​ប្រែ​ប្រួល បទពិសោធន៍​នឹង​ត្រូវ​ដួល ។ មាន​ន័យ​ថា​ខ្ញី​កាន់​តែ​ចាស់​កាន់​តែ​ខ្ញី ។ បើ​សិន​ជា ចាស់​អាច​ប្រើ​បទពិសោធន៍​ផ្សំ​នឹង​វិចារណញ្ញាណ ទើប​កាន់តែ​ហឹរ ប៉ុន្តែ​វិចារណញ្ញាណ​ប្រទាញ​នឹង​បទ​ពិសោធន៍ ដែល​ពិបាក​នឹង​អាច​សម្រេច​បាន ។

0 comments:

អត្ថបទ​ចាស់ៗ