Thursday, December 4, 2008

ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) កើន​ដល់ ៩៥០ លាន​ដុល្លារ ៖ មាន​ន័យ​ដូចម្ដេច​សម្រាប់​កម្ពុជា?

ជា​រៀង​រាល់​ឆ្នាំ ប្រទេស​ផ្ដល់​ជំនួយ​ប្រកាស​ពី​ការ​សន្យា​ផ្ដល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា នេះ​ជា​លើក​ទី​ពីរ​ដែល​ប្រទេស​កម្ពុជា​រៀប​ចំ​វេទិកា​នេះ​ដោយ​ខ្លួន​ឯង ហៅ​ថា​វេទិកា​សម្រាប់​កិច្ច​​សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍​កម្ពុជា ។ ការ​សរុប​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ឈាន​ដល់​កម្រិត​ដល់​ខ្ពស់​មួយ​ទៀត​គឺ ជាង ៩៥០​ លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០០៩ ។ តើ​ជំនួយ​នេះ​មាន​អត្ថន័យ​ដូច​ម្ដេច​សម្រាប់​ប្រជាជន​កម្ពុជា? ហើយ​ហេតុ​អ្វី​បាន​ជា​បរទេស​ឲ្យ​លុយ​ដល់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​សម្រាប់អភិវឌ្ឍន៍?

សម្រាប់​ប្រជាជន​ធម្មតា​ ខំ​ធ្វើការ​ងារ​បន្ត​ទៀត តាម​កម្រិត​ធនធាន និង​បញ្ញា​របស់​ខ្លួន ពី​ព្រោះ​ថា​លុយ​នេះ​ជិត ៩០​ ភាគរយ​វិល​ត្រឡប់​ទៅប្រទេស​​ម្ចាស់​ជំនួយ​វិញ ។ បើ​សិន​លុយ​ភាគ​ច្រើន​ប្រើ​សម្រាប់​កសាង​ប្រជាធិបតេយ្យ​ យើង​នឹង​ឃើញ​មាន​មនុស្ស​ស្រែក​កាន់តែ​ច្រើន​ឡើង ។ បើ​សិន​ជា​លុយ​យក​ទៅ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ នោះ​យើង​នឹង​មាន​ផ្លូវ​ធ្វើ​ដំណើរ​កាន់តែ​ស្រួល ។ តែ​ជីវិត​ជីវភាព​នឹង​កាន់តែ​លំបាក​ ក្នុង​ន័យ​ថា​យើង​នឹង​ត្រូវ​ធ្វើការ​កាន់តែ​លំបាក​ដើម្បី​បាន​អាហារ​បំពេញ​ក្រពះ ។

ម្ចាស់​ជំនួយ​ផ្តល់​លុយ​កាន់តែ​ច្រើន​មាន​មូល​ហេតុពីរ (១) ការ​អភិវឌ្ឍន៍​នៅកម្ពុជា​ទទួល​បាន​ផល​ខ្លះ ប្រសើរ​ជាង​ប្រទេស​ដ៏​ទៃ​នៅ​អាហ្រិច និង (២) បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្ខំ​ឲ្យ​មាន​ការ​ចាយ​វាយ​កាន់​តែ​ច្រើន​ដើម្បី​បង្កើត​តម្រូវការ​នៅ​ក្រៅ​ប្រទេស ។

0 comments:

អត្ថបទ​ចាស់ៗ