ជាតិមុន ជាតិមុខ ជាតិក្រោយ និងគ្រប់ជាតិណាៗ ខ្ញុំសូមឲ្យខ្ញុំស្អាត ឆ្លាត និងមាន !
តាមពិតពិបាកណាស់នឹងនិយាយពីជាតិ ពីព្រោះគ្មាន"ជាតិ"ទេ ។ អ្វីដែលជាក់ច្បាស់គឺថា រូបរាងផ្លាស់ប្ដូរទាំងស្រុង នេះមានន័យថាគ្មានជាតិ ។ កាលណារូបប្រែប្រួល ព្រលឹងដែលស្ថិតនៅ ក៏ត្រូវប្រែប្រួលដែរ ឬការពិចារណាត្រូវប្រែប្រួលដូចគ្នា ។ ភាពមានបាន ឆ្លាត ចេះដឹង កំណត់ដោយការប្រែប្រួលនៃរូបកាយ ។ "រូបល្អ មានសម្រាប់តែអ្នកពូកែទេ" ដូចនេះបើសិនជាអ្នកល្ងង់ កុំរំពឹងថានឹងបានរូបស្អាតឲ្យសោះ ។ មិនខ្វះទេអ្នកដែលពីតូចអាក្រក់ដល់ពេលធំឡើងស្អាត នេះដោយសារការថែរក្សានិងការយកចិត្តទុកដាក់ថែរូបរាងកាយ ការកែសម្ផស្សបន្តិចបន្តួចដើម្បីឲ្យកាន់តែស្អាតជាដើម ។ ដូចនេះ មានន័យថារូបមិនសំខាន់ទេ ប៉ុន្តែការមិនដេកចាំ បន់ស្រន់ហើយខិតខំ ទើបផ្ដល់ផលត្រឡប់មកវិញ ។
ជាតិមុន(ប្រវត្តិសាស្ត្រ មើលសកម្មភាពដូនតា) ប្រើដើម្បីឆ្លុះពីសកម្មភាពបច្ចុប្បន្ន ហើយជាតិមុខ(ក្រោយ) ប្រើសម្រាប់ពិចារណាពីផលប៉ះពាល់ក្នុងពេលអនាគត (កូនចៅជំនាន់ក្រោយ) ។ បើសកម្មភាពដូនតាយើងបានធ្វើល្អក្នុងអតីត យើងនឹងទទួលបានផលល្អក្នុងពេលបច្ចុប្បន្ន បើយើងធ្វើល្អក្នុងពេលបច្ចុប្បន្ន កូនចៅយើងនឹងទទួលបានផលល្អក្នុងពេលអនាគត ។ ដូចនេះ ជាតិមុន ជាតិមុខមានពិតប្រាកដមែន ក្នុងន័យយើងយល់ថា គ្រប់ការសម្រេចចិត្តរបស់យើងទាំងអស់ត្រូវគិតពីប្រវត្តិ ហើយនិងផលប៉ះពាល់វាទៅថ្ងៃអនាគត ។
សង្គមមួយមិនអាចប្រើ ទ្រឹស្ដីជាតិ នេះដើម្បីពង្រឹងសីលធម៌សង្គមបានទេ ។ ក្នុងសម័យបច្ចុប្បន្ន ដូចពុទ្ធព្យាករណ៍បានទាយថា សង្គមបានប្រែធាតុលែងជឿលើកម្មផលទៀតទេ អ្វីៗប្រែផ្លាស់ស្ទើរទាំងស្រុង ។ ដូចនេះ ទ្រឹស្ដីជាតិនេះ ប្រើលែងបានដើម្បីបង្ខំឲ្យមនុស្សគោរពសីលធម៌សង្គមបានឡើយ ។ ក្នុងន័យនេះ យើងត្រូវពង្រឹងការអនុវត្តច្បាប់បង្កើតស្ថាប័នមច្ចុរាជ និងឋានសួគ៌ ក្នុងបច្ចុប្បន្នជាតិ ដោយមិនរំកិលឲ្យស្ថាប័នទាំងនោះស្ថិតនៅជាតិណាមុខ និងមុន ហើយព្រងើយកន្តើយចំពោះស្ថាប័នដែលមានក្នុងពេលបច្ចុប្បន្ន ។ ធ្វើដូចនេះទើបយើងអាចពង្រឹងសីលធម៌សង្គមបាន ។
Thursday, December 4, 2008
Subscribe to:
Post Comments (Atom)
- ទស្សនៈផ្សេង ៗ (32)
- ប្រាក់ខែ (2)
- ភាសាខ្មែរ (2)
- មេរៀនខ្ញុំ (3)
- យុទ្ធសាស្ត្រ (3)
- អំពីសេដ្ឋកិច្ច (29)
- ត្រិះរិះគំនិត (15)
អត្ថបទចាស់ៗ
-
►
2009
(34)
- ► 11/22 - 11/29 (1)
- ► 11/01 - 11/08 (4)
- ► 10/25 - 11/01 (3)
- ► 10/18 - 10/25 (2)
- ► 10/11 - 10/18 (3)
- ► 09/20 - 09/27 (2)
- ► 08/02 - 08/09 (4)
-
▼
2008
(42)
- ► 12/28 - 01/04 (4)
- ▼ 11/30 - 12/07 (4)
- ► 07/27 - 08/03 (2)
- ► 07/20 - 07/27 (6)
- ► 06/29 - 07/06 (1)
- ► 06/22 - 06/29 (1)
- ► 06/08 - 06/15 (1)
- ► 05/18 - 05/25 (6)
- ► 05/11 - 05/18 (1)
- ► 04/27 - 05/04 (1)
- ► 04/13 - 04/20 (1)
- ► 04/06 - 04/13 (1)
- ► 03/30 - 04/06 (1)
- ► 03/23 - 03/30 (1)
- ► 03/16 - 03/23 (1)
5 comments:
I agreed with your argument that strong enforceme of law would promote the morality in Cambodia, but I do not totally agree with the one that this principle could not help improving the morality in Cambodia. Indeed, it can help even partly because it at least can prevent some who believe in it from committing evil thing. In addition to this, education in family and school will also help improving how we should behave. Law enforcement is just an ex-post measure, and I would put a strong emphasis on an ex-ante measure, which is a question of how to posit the law in the morality. In this respect, I think it is a question of what value people accept in Cambodia, and we should better deal with how we can change these values. For example, if people valued money, they would do whatever they want to get money no matter how others would suffer. If they valued mutual respect, life as the same human being, education, or broadly speaking human rights, then the level of morality will become higher or even better. The difficult one is how to change the way people think from giving values to only money or material things to abstract ones including education, human rights, mutual respect, freedom and liberty.
ខ្ញុំគិតថា លោកយល់ខុសពី ex-post (ដាក់ទោសក្រោយការប្រព្រឹត្ត) និង ex-ant (កម្លាមិនឲ្យប្រព្រឹត្ត) ។ ក្នុងន័យនេះ ការដាក់ទោសក្រោយការប្រព្រឹត្ត មិនមែនដើម្បីជាការសងសឹង ឬជាការទូរទាត់ឲ្យសមនឹងអំពើដែលអ្នកប្រព្រឹត្តបានធ្វើទេ ពីព្រោះកំហុសខ្លះគ្មានការដាក់ទោសណាដែលសមនឹងកំហុសឡើយ ។ ដូចនេះ ការដាក់ទោសក្រោយការប្រព្រឹត្តគឺដើម្បីកម្លាមិនឲ្យមានការប្រព្រឹត្តបែបនោះសារជាថ្មី ។
ទ្រឹស្តីជាតិ ឬកម្មពៀរ បានប្រើដើម្បីកម្លាកុំឲ្យអ្នកគិតពីរឿងលុយពេក ខ្លាចចុះនរក ប៉ុន្តែជាការអនុវត្តដូចជាមិនសូវបានផល ។ ដូចនេះ ស្ថាប័នត្រូវតែខ្លាំងគ្រប់គ្រាន់ដើម្បីទ្រអ្នកខ្សោយឲ្យហ៊ានជំទាស់ការពារប្រយោជន៍ខ្លួន ព្រោះថាមិនអាចចាំរហូតដល់អ្នកកេងប្រវ័ញ្ចភ្ញាក់ខ្លួនទេ ។
ធម្មតា "សក់អ្នកណាក្បាលអ្នកហ្នឹង" ដូចនេះ បរិស្ថានច្បាប់ ត្រូវការពារផលប្រយោជន៍របស់មនុស្សគ្រប់រូប ដោយលើកទឹកចិត្តឲ្យមនុស្សទាំងអស់ការពារផលប្រយោជន៍ដោយខ្លួនឯង ។ ច្បាប់បង្កើតឡើងមិនមែនដើម្បីការពារផលប្រយោជន៍របស់អ្នកណាម្នាក់ទេ វាគ្រាន់តែជាបង្កោលមួយដើម្បីកាត់សេចក្តីពីផលប្រយោជន៍របស់អ្នកណាម្នាក់ឲ្យច្បាស់លាស់ប៉ុណ្ណោះ ។ ជាទូទៅ យើងមិនព្យាយាមផ្លាស់ប្តូរមនុស្សទេ គឺយើងឲ្យធ្វើសកម្មភាពត្រឹមត្រូវតាម "ច្បាប់គោល" មួយ ហើយដាក់ទោស និង ផ្តល់រង្វាន់ តាមការប្រព្រឹត្ត ដោយយកច្បាប់គោលជាទីសំអាង ។
Let take an example from rape cases. There have been of many cases in Cambodia where the authors of this crime were arrested and imprisoned. Yet, the rate of rape cases is still high. Of course, it is probably the ex-post measure that does not correspond to the act itself and cannot be deterrent means to prohibit from doing the same crime. In this case, we should revise the content or the substance of the punishment and increase as much as possible to an level that can produce a deterrent effect. And I agreed with you to use these ex-post measure to deter people by strengthening the institutional capacity and the enforcement mechanism. My proposed ex-ante measure is not meant to deter people from committing crime, but to make people know and understand what should and what should not do. If we depend too much on the ex-post measure, it will also cost too much to the society. America represent a case. Japanese approach is differnt by focusing more on the ex-ante measure to complement the ex-post measure. Educate people to know and understand what should and what should not do results in a high level of morality and mutual respect in Japanese society.
I have to distinguish between the theory of second life (not sure in English) and the theory of Karma. I dont think there is a second life, and then I rejected the first theory. For the second theory, I don know how monks in Cambodia teach this theory to Cambodian people, but I take my own position to explain in the context of social contract. I respect you because I expect that you will respect me in return. I do not kill you and you must not kill me so that we can live together in this society. This is a contract and if you violate this contract, I cannot guarantee that I (in case of no success) or others will kill you back. If not so, the government or the state will punish you. This is my own version of the theory of Karma, and the punish or Karm compensate your action in this life, not in the second life. In sum, I did not reject the ex-post measure, but insist to put more emphasis on the ex-ante measure to complement the former one. It will not be used to deter people, but to make people become good citizens. I am not insisting to change the people, but to change the way of thought and what they presently value. I want to write it down in Khmer, but it takes me too much time. I will try latter when I have time to type in Khmer.
Sorry to make many errors in Grammar.
ត្រូវខ្លះ យើងមិនអាចប្រៀបធៀបផ្លែប៉ោម និងក្រូចបានទេ ទោះបីជាមូលដូចគ្នាក៏ដោយ ។ ចំណាយសង្គមនៅពេលខ្លះចាំបាច់ត្រូវធ្វើ ។ ការប្រដៅអាចធ្វើបាន ទាល់តែស្តាប់គ្នា មានឆន្ទៈខ្លះនឹងទទួលយក ការប្រដៅ ការណែនាំ ឬឱវាទទាំងឡាយ ។ ខ្ញុំយល់ដែលថា អំពើរំលោភកើនឡើងដោយសារតែមនុស្សយល់ថា អំពើនេះគឺសាមញ្ញ អាចបំពេញវិញបាន មិនអាចត្រឡប់ក្រោយវិញទេ ។ ដូចនេះគ្មានសញ្ញាបានបញ្ជូនថា ជាអំពើអាក្រក់ឡើយ ។
"កិច្ចសន្យាសង្គម" ទោះក្នុងទម្រង់ណាក៏ដោយក៏ត្រូវអនុវត្ត និងចាប់បង្ខំដែរ ហើយស្ថាប័នទាំងអស់បង្កើតឡើង គឺដើម្បីលើកស្ទួយកិច្ចសន្យាសង្គម អនុវត្ត និងចាប់បង្ខំឲ្យប្រើ ។ ទ្រឹស្តីជាតិ ឬកម្មផល មិនមែនដូចគ្នាទេ ។ ទ្រស្តីនេះ ជាច្បាប់ធម្មជាតិនិងស្វ័យអនុវត្ត ឬបង្ខំដោយមិនបាច់ប្រឹង ។ ប៉ុន្តែប្រសិទ្ធិភាពនៃការអនុវត្តនេះ អាស្រ័យទាំងស្រុងលើ ការយល់ដឹងនៃសមាជិកសង្គម និងការអនុវត្តស្របតាមច្បាប់ធម្មជាតិដូចគ្នា ។
សមាជិកសង្គមមិនត្រូវការយល់ដឹងពី ពីកិច្ចសន្យាទេ តែពួកគេត្រូវដឹងថា ក្នុងសភាពបច្ចុប្បន្នការប្រព្រឹត្តរបស់សង្គមមិនស្របតាមច្បាប់ធម្មជាតិទៀតទេ ដូចនេះស្វ័យអនុវត្ត មិនអាចកើតឡើងទេ ។ មានតែស្ថាប័នច្បាប់ប៉ុណ្ណោះ ដែលត្រូវពង្រឹងដើម្បី បង្កើត "ឥទ្ធិពលកម្លា" នេះ ឲ្យបានខ្លាំង ក្នុងន័យបញ្ចូនសញ្ញាថា សង្គមមិនអាចទទួលបានចំពោះសកម្មភាពជាក់លាក់ណាមួយឡើយ ។
យើងមិនដឹងថាមនុស្សម្នាក់កំពុងគិតអ្វីទេ ! យើងអាចប្រាក់ក្មេងរបៀបគិតថ្មី តែបើរបៀបគិតថ្មីនេះមិនអាចអនុវត្តបាន ក្នុងបរិយាកាសថ្មីមួយ ។ របៀបគិតថ្មីនោះគ្មានប្រយោជន៍ឡើយ ។
Post a Comment